ក្នុងការចំរើនសមាធិ ពេលដែលចិត្តរបស់យើងស្ងប់ឈឹងហើយ អាចមាននិមតិប្រាំពួកដែលនឹង
ផុសឡើងធ្វើអោយយើងឃើញ ក្នុងនោះអាចមានមួយ ឬពីរដែលធ្វើអោយយើងឃើញ បើសិន
ជាយើងជាប់ជំពាក់ទៅនិងនិមតិដែលស្តែងចេញនោះ សមាធិរបស់យើងនិងថយកំលាំង ឬ បាត់
បង់តែម្តងក្នុងខណៈកំពុងចំរើននោះ។ អ្នកចំរើនកម្មដ្ឋានគួរគ្រាន់តែដឹងជាមុនពីនិមិតទាំងប្រាំនេះ
ជាមុន ដើម្បីរៀបចំសតិក្នុងការទប់ទល នឹងដឹងអំពីឧប្បាយក្នុងការគេចចេញពីនិមិត្តនេះ។
និមិត្តទាំងប្រាំនោះមាន៖
១- និមតិបញ្ឆោត ៖ និមិតបញ្ឆោត លោកបានបញ្ជាក់ថា គេអាចហៅថាជា កាយទិព្ឋក៏បាន គឺវាប្រាកដ
ដូចជាយើងអញ្ចឹង ឧ-ដូចជាយើងកំពុងអង្គុយចំរើន ស្រាប់តែឃើញយើងមួយទៀតកំពុងអង្គុយចំរើន
ជាមួយយើងដែរ បើយើងកំពុងតែឈរ ឃើញដូចជាមានយើងមួយទៀតកំពុងតែឈរដែរ បើយើងដើរ
ដូចជាយើងដើរដែរ យើងធ្វើអី ដូចជាមានយើងមួយទៀតធ្វើដែរ ដូចយើងកំពុងតែឆ្លុះកញ្ចាក់ដូច្នេះដែរ។
ពេលដែលចិត្តធ្លាក់ចូល ឬចាប់យកនិមិតនេះ យើងស្មានថាយើងមានមួយទៀតហើយ ប៉ុន្តែការពិត
គឺគ្រាន់តែនិមិតតែប៉ុណ្ណោះ។ នៅពេលដែលយើងកំពុងស្ងប់ក្នុងសមាធិ បើសតិមិនតាំងមាំទេ នោះ
និមិត ណាមួយអាចនឹងកើតឡើង ដូច្នេះត្រូវកំណត់ដឹង ថា និមិតនេះគ្រាន់តែជានាម និងរូបតែប៉ុណ្ណោះ
ឧប្បាយគឺថិតនៅជាឧបេក្ខា ហើយយល់ត្រូវថា និមិត្តនេះគ្រាន់តែនិមិត្តតើហ្ន! វានឹងបាត់ទៅនៅពេល
សតិចំរើនខ្លាំងឡើងវិញ។ យើងកុំច្រឡំថា យើងបានសំរេចព្រះនិព្វានឬ ធម៌ថ្នាក់ខ្ពស់អី ព្រោះធ្វើ
អោយចិត្តចាប់យក ហើយយើងត្រូវត្រិះរិះថា នេះជានិមិតតែប៉ុណ្ណោះ វានឹងរលត់បាត់ទៅវិញ ដូចជា
ខ្លួនយើងផងដែរ គឺគ្រាន់តែជារូប និងនាមតែប៉ុណ្ណោះវាជាមារស្ទាក់ផ្លូវដើម្បីបំផ្លាញសមាធិតែប៉ុណ្ណោះ
ហើយគ្រាន់តែញញឹមទៅរកវា ដោយមិនជាប់ជំពាក់ មិនបាច់ទៅត្រេកអរជាមួយនិមិត្តនេះទេ
ពេលដែលយើងរលឹកបែបនេះ នោះនិមិតនេះនឹងរលត់បាត់ទៅ។ ហើយយើងត្រូវដឹងថា ចិត្តសមាធិ
គឺដើម្បីលំអោនទៅរកវិបស្សនា មិនមែន ប្រព្រឹត្តិទៅដើម្បីបាននិមិតនេះទេ សមាធិក្នុងគោលដៅ
លំអោនទៅវិបស្សនា គ្រាន់តែដឹងថានេះជានិមិតតើហ្ន!។
២- និមិត្តជាភាពល្អ៖ គឺជានិមិត្តដែលប្រដកឡើងជាភាពល្អ ដូចជាឃើញព្រះពុទ្ឋជាម្ចាស់ ឃើញផ្កា
ទេសភាពដើមឈឺគួរជាទីគយគន ឬឃើញចេតដីស្រោបមាស ថានសួរ ទេវតា ឬក៏ឃើញអ្នកសច្ចំ
ឃើញអ្វីៗដែលល្អចឹង បើឃើញល្អចឹង នោះចិត្តត្រេកអរ រីករាយនិងនិមិតនេះ នឹកស្មានថាអញ់
សំរេចឈាន បាន សោតា អាណាគាអីហើយ ចិត្តក៏ត្រេកអរទៅតាមនិមិតចឹងទៅ។ ត្រូវគ្រាន់តែ
ដឹងថា អ្នកអាចឃើញទេវតា នរកប្រែត ទាល់តែបាន អាណាគា អារហន្ត ដែលលោកចូលទៅ
ក្នុងឈានហើយប្រព្រឹត្តិដើម្បី រិទ្ឋិអភិជ្ឍាឯនោះទេ។ គ្រាន់តែនិមិត្តតែប៉ុណ្ណោះ ដែលគ្រាន់តែថិត
ក្រោម អនិច្ចំ ទាំងអស់។
៣- និមិតធ្វើអោយភ័យខ្លាច៖ និមិត្តនេះស្តែងចេញ គួរអោយភ័យខ្លាច ដូចជាឃើញពស់ចង់ចឹង
ឃើញខ្លាខាំ ឃើញដំរីរតទាំងហ្នូងសំដៅមកកន្លែងខ្លួនកំពុងអង្គុយ ឬ ឃើញសាកសប់គួរអោយ
ស្លុតខ្លាច ធ្វើអោយសតិយើងខ្សោយទៅៗ រហូតស្ទុះចេញពីអង្គុយ ហើយងាកមើលក្រោយ
ស្រាប់តែអត់មានអីសោះ ពេលនោះយើងដាចសមាធិបាត់ទៅហើយ។ ពួកនេះចេញមកដើម្បីជា
ឧបសគ្គ មិនអោយយើងលំអោនទៅរកវិបស្សនាបានឡើង គឺជាប់គាំងត្រង់ចំនុចនេះឯង។ ចឹងត្រូវ
ព្យាយាមប្រុងប្រយត្ន័ គ្រាប់ខណៈ តាំងសតិអោយតំកល់មាំ លើកម្មដ្ឋាន ហើយដឹងថា នេះជានិមិត
ជំលោ ហើយតាំងសតិអោយមាំ បង្វែរទៅរក កម្មវត្តុដែលយើងត្រូវកំណត់ដឹងវិញ។ ទាល់តែយើង
ដឹងប្រការមុន បើមិនដឹងទេយើងអាចដាច់ សមាធិ នៅខណៈនោះ។
៤- និមិតជន្លោ៖ គឺប្រព្រឹត្តិទៅនៅក្នុង បដិភាគនិមិត គឺថាពេលដែលចិត្តស្ងប់វាក៏អាចកើតឡើងដែរ
ពិសេសគឺចំពោះអ្នកចំរើន កសិន ពេលដែលគេធ្វើឲ្យថ្នឹកនឹង កសិនណាហើយ អាចធ្វើនឹកដល់អី
ឃើញនឹងភ្លាម។ ពេលចិត្តស្ងប់ វាអាចកើតឡើង គឺថា ពេលយើងនឹកឃើញព្រះចន្ទ៍គឺ ព្រះចន្ទ័ផុស
ឡើងចំពោះមុខហ្មង នឹកចង់ឃើញ ព្រះអាទិត្យ ព្រះអាទិត្យផុសឡើងចំពោះមុខហ្មង ចង់ឃើញទឹក
ឃើញទឹករាចណារាចណីហ្មង នឹកឃើញទេវតា ឃើញទេវាតា តាមការនឹកគិតរបស់យើង ដែលមិន
មែនជាការពិតសោះឡើយ ហើយនិមិត្តនេះកើតឡើងភាគច្រើនចំពោះអ្នកព្យាយាមចំរើនសមាធិ
តាម ការចំរើនកសិន គឺយកទឹកជាអរ្មណ៍ ភ្លើង ពណ៌ ។ល។ ហើយអាចធ្វើ អោយវត្តុជាអារម្មនោះ រីក
រួម ធំតូចតាមការចង់បានរបស់ខ្លួន(បដិភាគនិមិត)។ បើយើងនៅជាប់ហ្នឹងនិមិតនេះ យើងច្រលំថា
បានសំរេចអី ណាណី វង្វេង ច្រឡំបល់ មិនអាចអោយយើងបង្អោនទៅរកវិបស្សនាបានឡើយ។
៥- និមិត្តបំផ្លាញ់៖ និមិត្តនេះកើតឡើងដើម្បីបំផ្លាញសមាធិ ហើយតែងកើតឡើងដោយកំលាំងក្រៅ
ខ្លួន ដូចជាពូកប្រែត ដែលយើងចូលទៅចំរើននៅព្រៃភ្នំក្រមថ្ម ឬដោយទេវតាមិច្ឆាទិដ្ឋិជាមួយធម៌
របស់ព្រះសម្មាសាមពុទ្ឋ គឺសំដែងចេញមកដើម្បីបន្លាចដោយរួបអាក្រក់ ដោយគំរាប់គំហែង លោង
ធ្វើអោយខ្លាចអោយរន្ឋត មានសំលេងខ្លាំងអីជាដើម ដែលធ្វើអោយខណៈសមាធិយើងនោះប្រាស់
ចាក់កម្មដ្ឋាន។ ព្រះសំដែងថា បើឃើញនិមិត្តចឹងកើតឡើង ត្រូវតាំងសតិអោយនឹងនរ អោយកុំអោយ
គិតថាអាហ្នឹងមែនទែន គ្រាន់តែជានិមិត្តទេ គ្រាន់តែជាសំលេងរបស់អមនុស្សទេ ហើយត្រូវច្បាស់ថា
ពូកនេះមិនផ្តល់អន្តរាយដល់ខ្លួនយើងឡើយ វាកើតឡើងគ្រាន់តែជាមារ ដើម្បីរំខានដល់សមាធិយើង
តែប៉ុណ្ណោះ មិនមានធ្វើអោយយើងរងគ្រោះដោយប្រការណាឡើយ។ បើឃើញនិមិតបែបនេះត្រូវ
តាំងសតិអោយមាំហើយ ចាប់ផ្តើមផ្សាយមេត្តាធម៌ដោយចំពោះពួគគេតែម្តង នោះវាហ្នឹងរលាយបាត់
ព្រោះថា សត្រូវផ្សេងៗគេមិនអនុញ្ញាតិអោយយើងសំរេចបានដោយស្រួលទេ។ ពិសេសកិលេស
ដែលថិតនៅក្នុងខ្លួនយើង គឺវាមិនដេកស្ងៀមអោយយើង សតិធ្វើអ្វីគេតាមអំពើ ដោយគ្មានការតបត
មកវិញឡើយ។
និមិត្តទាំងប្រាំនេះ គឺជាមាររបស់សតិ កាលណាចិត្តយើងស្ងប់ឈឹងហើយ យើងប្រហែល មិនប្រុង
ប្រយត្ន័ នោះសតិយើងនិងខ្សោយទៅៗ ចាញ់កំលាំងរបស់មារ ក្នុងខ្លួនក្តី ក្រៅខ្លួនក្តី។ សូមអ្នកចំរើន
កម្មដ្ឋានសមាធិ យល់ពីសត្រូវដែលយើងនឹងជួបក្នុងការចំរើន ហើយស្គាល់អោយច្បាស់ប្រុងស្មារតី
កុំបីភ័យខ្លាច រត់ចោលអង្គុយរបស់ខ្លួនឡើយ។ ទោះអ្វីក៏ដោយកើតឡើងដើម្បីតែរំខានដលើសមាធិ
រំខានដល់កម្មដ្ឋានរបស់យើង មិនអោយឈានទៅរកវិបស្សនាតែប៉ុណ្ណោះ គឺវាមិនបណ្តាល់អោយ
យើងគ្រោះថ្នាក់អ្វីឡើយ សូមកុំភ័យខ្លាច គ្រាន់តែឃើញ ហើយរលឹកថា អូអានេះគ្រាន់តែជានិមិត្ត
តើហ្ន! អញ់មិនគួរជាប់ចិត្ត សប្យាយ មិនគួរភ័យខ្លាចឡើង ហើយតាំងសតិអោយខ្លាំងមាំ នៅលើ
វត្តុអារម្មណ៍របស់ខ្លួន ដូចជា អាណាបាណ ជាដើម ដើម្បីបង្អោនទៅរកវិបស្សនាអោយបាន ក្នុង
គោលបំណង់ត្រាស់ដឹងនូវអរិយសច្ចៈធម៌ បួន និងកំឡោចចោលនូវ អនុសកិលេសអោយអស់
ពីសណ្តាន ឆ្ពោះទៅរក បរិសិទ្ឋិនៃចិត្ត ការរួចរំដោះពិតប្រាកដ ដែលជាទីដៅចុងក្រោយ។
សូមអោយអ្នកបានចំរើនឡើងក្នុងព្រះធម៌ ក្នុងកម្មដ្ឋានរបស់អ្នក កុំបីមានមារសត្រូវឯណាអាចយក
ឈ្នះសតិ ដែលជាមិត្តតែមួយរបស់អ្នកអោយសោះ សូមអោយអ្នកបានរួចរំដោះពិតប្រាកដ សុខដុម
រមនាពិតប្រាកដ សុភមង្គលពិតប្រាកដ កុំបីក្លាយជាប្រការៈដទៃឡើយ!!!!!!!
ដោយពារី....... (22/08/2011) ៕